ទទួលបានការងារដំបូងក៏ដូចជាប្រាក់ខែដំបូងផងដែរ។ នៅពេលដែលមានប្រាក់ដែលជាកម្មសិទ្ធិខ្លួនឯងហើយ យុវជនមួយចំនួនបានចាយវាយប្រាក់ទាំងនោះខុសក្បួននិងធ្វើអោយមានកំហុសហិរញ្ញវត្ថុ។ ការមានកំហុសហិរញ្ញវត្ថុបាននាំឲ្យយុវជនរកបានច្រើនប៉ុន្មានក៏នៅតែចាយសល់ថ្ងៃដដែល។ ជាពិសេសការចាយវាយដោយមិនចេះគិតចេះគូររបស់យុវជនអាចធ្វើអោយមានគ្រោះថ្នាក់ទៅដល់ថ្ងៃអនាគតរបស់ពួកគេថែមទៀតផង។ ដូច្នេះយុវជនគ្រប់រូបគួរចាយលុយអោយចំគោលដៅនិងមានប្រយោជន៍ទៅដលថ្ងៃអនាគត។ ខាងក្រោមគឺជាការចំណាយដែលផ្ដល់ការតបស្នងដ៏មានតម្លៃដែលយុវជនគួរចំណាយលើ៖
- ចំណាយទៅលើការរៀនបន្ថែម
ការចំណាយប្រាក់ដើម្បីរៀននោះគឺកាយកលុយទៅវិនិយោគលើ ការរូមសិក្ខារសាលាលើប្រធានបទថ្មីៗដែលអ្នកមិនធ្លាប់បានចូលរួមពីមុនមក។ តាមបទពិសោធន៍របស់ខ្ញុំចូលរួមសិក្ខាសាលាគឺជារឿងមួយដែលយុវជនគ្រប់រូបមិនគួរមើលរំលង ព្រោះតាមរយៈនេះអ្នកនឹងស្គាល់និងទទួលបានបទពីសោធន៍ពីបុគ្គលជោគជ័យជាច្រើន ហើយផ្ដល់ជាកម្លាំងចិត្ដដល់ការដើរទៅកាន់ក្ដីស្រមៃរបស់យើងផងដែរ។អ្នកត្រូវចំណាយប្រាក់ទៅលើរឿងអ្វីដែលអ្នកគិតថាមានប្រយោជន៍ដូចជាការរៀនសូត្រពីបុគ្គលជោគជ័យតាមរយៈ YouTube Facebook និងបណ្ដាញផ្សព្វផ្សាយសង្គមជាច្រើនទៀត។ មួយវិញទៀតគឺវិនិយោគទៅលើជំនាញឬភាសាដែលអ្នកគិតថាវាចាំបាច់និងជាតម្រូវការរបស់សង្គមបច្ចុប្ប។ ជាពិសេសអ្នកគួរចំណាយប្រាក់របស់អ្នកដើម្បីស្វែងរកចំណេះដឹងផ្សេងៗដែលសាលារៀនមិនបានផ្ដល់អោយ មានដូចជាជំនាញហិរញ្ញវត្ថុ ជំនាញទំនាក់ទំនងនិងមានជាច្រើនទៀតដែលអ្នកត្រូវតែរៀន។
2. ចំណាយទៅលើសុខភាព
2. ចំណាយទៅលើសុខភាព
ជាការពិតណាស់យុវជនភាគច្រើននៅពេលចេញមករស់នៅឆ្ងាយផ្ទះតែងតែត្បិតត្បៀតទៅការញ៉ាំ។
ការញ៉ាំមិនបានគ្រប់គ្រាន់និងមិនមិនមានសារធាតុចិញ្ចឹមទេនោះនឹងធ្វើអោយសុខភាពរបស់យើងចុះខ្សោយនិងទ្រុឌទ្រោមជាលំដាប់។ អ្នកគួរចំណាយប្រាក់របស់ម្ហុបអាហារដែលជីវជាតិ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងទៀងទាត់ពេល។ ក្នុងនោះក៏រួបផ្សំទាំងការហាត់ប្រាណជាប់លាប់ផងដែរ។ អ្នកត្រូវចាំថាការបណ្ដោយខ្លួនអោយមានសភាពយ៉ាប់យ៉ឺន មានក្បាលពោះធំទាំងដែលខ្លួននៅក្មេងសោះ គឺវាជៈឥទ្ខិពលខ្លាំងណាស់ជីវិតការងាររបស់អ្នក ពួកគេនិងអាចវាយតម្លៃអ្នកតាមសំបកក្រៅថាជាមនុស្សដែលខ្ចិលនិងស្ពឹកយ៉ាងណា សូម្បីតែខ្លួននិងសុខភាពក៏មិនចេះធ្វើឲ្យវាបានល្អប្រសើរផង។ ពិសេសជាងនេះទៀតប្រសិនបើអ្នកទទួលបានការងារល្អនិងមានប្រាក់ខែច្រើនប៉ុន្ដែសុខភាពរបស់អ្នកមិនអំណោយផល តើខំប្រឹងយកប្រាក់ទាំងនោះមកធ្វើអ្វី? បើមួយខែៗចំណាយអោយថ្លៃមន្ទីរពេទ្យនោះ។
ដូច្នេះយុវជនគ្រប់រូបគួរគិតឡើងវិញថាការចំណាយប្រាក់របស់អ្នករាល់ថ្ងៃនេះតើវាត្រឹមត្រូវដែរឬទេ? បន្ទាប់ពីចំណាយតើអ្នកទទួលបានប្រយោជន៍អ្វីពីវាខ្លះ?
0 Comments