ឈានជើងចូលមកដល់ថ្នាក់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីមួយនៃជីវិតរបស់យើងគ្រប់ៗគ្នា។ ប៉ុន្តែក្នុងនោះក៏មានការពិបាកសម្រាប់យើង គ្រប់គ្នាក្នុងការយល់ដឹងអំពីប្រាក់ផងដែរ។ ដូចនេះហើយទើប Business Record នឹងចែករំលេកនូវគំនិតខ្លះៗដូចខាងក្រោមនេះ៖
ត្រូវចេះគ្រប់គ្រងសាច់ប្រាក់ដើម្បីបានសន្សំខ្លះ៖
នៅពេលដែលអ្នកនៅក្មេងវាស្រួលទេក្នុងការគិត មិនចាំបាច់ទាល់ តែមានការងារច្បាស់លាស់ទើបគិតរឿងនេះទេ។ ហើយអ្នកប្រហែល ជាគិតហើយថា អ្នកនៅសល់ពេលជាច្រើនទៀតដើម្បីសន្សំវា ប៉ុន្ដែសូមចងចាំថា វាមិនចេះយឺតពេលទេក្នុងការឆាប់ធ្វើវា។
កុំចំណាយធំជាងចំណូល៖ និសិត្សភាគច្រើនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេលុះត្រាតែ ពួកគេបញ្ចប់ការសិក្សាជាមុនសិន ហើយមានតិចណាស់ដែល ចាប់ផ្តើមរកការងារធ្វើស្របពេលកំពុងរៀន។ ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក ៣០$នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ ២០$ ទៅ ២៥$ ទៅបានហើយ ជាជាងចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើស្របពេលកំពុងរៀន អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។
ការទិញរបស់របរប្រើប្រាស់ថ្មីៗ៖ មុនពេលអ្នកទិញអ្វីក៏ដោយ អ្នកគួតែសួខ្លួនឯងថា តើអ្នកមានរបស់នោះហើយឬនៅ? បើអ្នកមានរួចហើយ ប៉ុន្តែអ្នកចង់បានរបស់នោះថ្មីមួយទៀត អញ្ចឹងគួរកុំទិញអីល្អជាង ពីព្រោះវាអត់ប្រយោជន៏ទេពីរបស់ថ្មីនោះទេ។ អ្នកគួរតែទុកលុយនោះសន្សំវិញល្អជាង។នៅថ្នាក់មហាវិទ្យល័យគឺជាពេលដែលអ្នកគួរតែចូលរួមក្នុងការចេះសន្សំប្រាប់ ព្រោះថាវ័យនេះគឺចេះគិតគូរវែងឆ្ងាយហើយ មិនមែនជាក្មេងគិតតែសុំលុយពីឪពុកម្តាយទៅទិញនំញុំាទៀតទេ។ អ្នកត្រូវដឹងថា ថ្នាក់មហាវិទ្យាល័យគឺជាបទពិសោធន៏ដ៏មានតម្លៃក្នុងការ លត់ដំជីវិតរបស់អ្នកសម្រាប់ថ្ងៃអនាគតរបស់អ្នក៕
សូមជួយចែករំលែកអត្ថបទនេះដើម្បីចំនេះដឹង
0 Comments