
ជាការពិតណាស់យុវជនគឺជាកត្តាលិករដែលជំរុញអោយប្រទេសជាតិមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ យុវជនបានធ្វើអោយសង្គមជាតិមានការលូតលាស់ប្រៀបបានដូចជាបុប្ផាដែលត្រូវការទឹកក្នុងការលូតលាស់អញ្ចឹង។ តើអ្នកបានជួយអ្វីខ្លះដល់សង្គមអ្នក ការចូលរូមមានច្រើនក្នុងការធ្វើអោយសង្គមមួយមានការអភិវឌ្ឍតទៅ តាមរយះការធ្វើសកម្មភាពសប្បុរសធម៍ទៅដ៏អ្នកដែលខ្វះខាត់ ការឧបត្តមនានាដែលជាកត្តាមួយធ្វើអោយមានភាពរីកចំរើន។ ជាក់ស្តែងសព្វថ្ងៃនេះ ក្នុងនាមជាយុវជនគួរតែជំរុញស្មារតីខ្លួនឯងឡើងក្នុងការគាំពាសង្គម។យុវជនមួយចំនួនបានចំនាយពេលរបស់ពួកគេទៅលើការធ្វើការងារស្មគ្រ័ចិត្តដោយមិនយកប្រាក់កម្រៃ សម្បីតែខ្ញុំក៏បានចូលរួមការស្មគ្រ័ចិត្តនះដែរ។កាលពីមុនខ្ញុំមិនដឹងទេថា តើអ្វីទៅដែលហៅថាការងារស្មគ្រ័ចិត្ត តាមពិតទៅការងារស្មគ្រ័ចិត្តបានជួយបណ្តុះបណ្តាល ផ្តល់នូវចំណេះយ៉ាងច្រើនទាក់ទងទៅនឹងជំនាញ់មួយចំនួនដែលយើងមិនបានរៀននៅសាលា អោយយើងបានដឹងនិងចេះពីវិធីនៃការទំនាក់ទំនងក្នងសង្គមជាមួយមនុស្សគ្រប់ស្រទាប់វណ្ណះ ការដោះស្រាយបញ្ហានៅក្នុងក្រុម ការធ្វើការងារជាក្រុម ការប្រឹក្សាយល់បលគ្នាទៅវិញទៅមក ជំនាញ់បច្ចេកទេសដែលពីមុនមកមិនដែលបានរៀន និងដឹងសុះ និងមានអត្ថប្រយោជន៏ជាច្រើនដែលយើងអាចរៀនបានដៅយមិនអស់កម្រៃឡើយពីការធ្វលការងារស្មគ្រ័ចិត្តក្នុងសង្គម និងសម្រាប់ប្រទេសជាតិផងដែរ
0 Comments