១. ទទួលបានក្តីស្រលាញ់ពិតប្រាកដពីមនុស្សជុំវិញខ្លួន : នៅពេលដែលអ្នកធ្វើខ្លួនសាមញ្ញ ធម្មតាៗ នោះនឹងធ្វើឱ្យអ្នកងាយចុះសម្រុងជាមួយមនុស្សដែលនៅក្បែរខ្លួន ព្រមទាំងអាចបង្កើតទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អ និង ជិតស្និទ្ធទៀតផង។ បុគ្គលខ្លះមានចំណេះដឹងខ្ពង់ខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មានទ្រព្យសម្បតិ្តស្តុកស្តម្ភ តែចូលចិត្តធ្វើខ្លួនសាមញ្ញៗ ក្នុងន័យនេះចង់បង្ហាញថាការចេះដាក់ខ្លួន ចេះគោរព មានក្រមសីលធម៌ មានសុជីវធម៌ គឺជាភាពថ្លៃថ្នូររបស់មនុស្ស វាមិនបានស្ថិតនៅលើចំណេះដឹង ឬ ទ្រព្យសម្បត្តិតែមួយមុខនោះទេ។


២.មានជីវិតរីករាយស្រស់បំព្រង : តាមធម្មតាមនុស្សដែលមានភាពសាមញ្ញ ភាគច្រើនរស់នៅយ៉ាងមានក្តីសុខ ពួកគេខិតខំបំពេញនូវតួនាទី ការងាររបស់ខ្លួនដោយមិនសូវចេះគិតខ្វល់ខ្វាយ ច្រណែននិន្ទានឹងរឿងអ្នកដទៃឡើយ ព្រោះគេយល់ថា ការប្រើជីវិតដែលជារបស់ខ្លួនគឺជាសេចក្តីសុខដ៏ធំ
ធេងបំផុត ។ ប៉ុន្តែក៏មិនបានមានន័យថាពួកគេមិនចេះឈឺ
ឆ្អាលជួយអ្នកដទៃនោះឡើយ បើមានរឿងចាំបាច់គេនឹងជួយដោយមិនរួញរា ព្រោះស្នាមញញឹមនៃមនុស្សជុំវិញខ្លួន គឺជាសុភមង្គលយ៉ាងស្ងៀមស្ងាត់ដែលស្ថិតក្នុងដួងចិត្តពួកគេ។
៣. ទទួលបានបទពិសោធន៍ថ្មីៗ និង ប្លែកៗពីមជ្ឈដ្ឋានផ្សេងៗគ្នា : ភាពសាមញ្ញ គឺសំដៅដល់ភាពទូលំទូលាយនៃចិត្តគំនិត ហេតុដូចនេះហើយទើបមនុស្សទូទៅចូលចិត្តរាប់អាន បុគ្គលដែលមានលក្ខណ:សាមញ្ញ ព្រោះពួកគេមិនសូវចេះប្រកាន់ច្រើន ថែមទាំងអាចពិភាក្សា ផ្លាស់ប្តូរមតិយោបល់ទៅវិញទៅ
មក ដោយស្មើភាពគ្នា មិនចាំបាច់បែងចែកភាព មាន ក្រ ល្អ អាក្រក់ ជាដើម៕
ប្រភពអត្ថបទ៖ ឯក សកលរាជសច្ចា